សម្តេចតេជោសែន៖ ខ្សែអាត់សម្លេងជាង១០ដែលមេបក្សប្រឆាំងជួបសម្តេចនឹងបញ្ចេញនាពេលខាងមុខ
សម្តេច ហ៊ុន សែនក៏បានលើកឡើងពីករណីលោក កឹម សុខា ដែលបានលើកឡើងថា យកប្អូន ឲ្យវ៉ៃបង (លោក កឹម សុខុន ថ្លែងរិះគន់លោក កឹម សុខា ជាបង )។ តែសម្តេចថាការលើកឡើងរបស់លោក កឹម សុខុន ជាសិទ្ធិរបស់គាត់ មិនមែនសម្តេចឬក៏គណបក្សប្រជាជនកម្ពុជា បង្គាប់បញ្ជាឲ្យប្អូនប្រុសលោក កឹម សុខានិយាយរិះគន់លើបងប្រុសរបស់ខ្លួននោះទេ។
ជាមួយនឹងប្រសាសន៍ខាងលើ សម្តេច ហ៊ុន សែន ក៏ថ្លែងពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ីត្រូវបានសម្តេច ហ៊ុន សែន លើកឡើងថា ខ្លួនឯងចូលប្រទេសថៃមិនបាន បែរជាមកចោទថា ហ៊ុន សែនបានគាបសង្កត់ទៅរដ្ឋាភិបាលថៃ មិនឲ្យខ្លួន ( សមរង្ស៊ី )ចូលក្នុងប្រទេសថៃ។ ប៉ុន្តែសម្តេច ហ៊ុន សែន បានលើកឡើងថាករណីលោកសមរង្ស៊ី ចេញពីកម្ពុជា ក៏គ្មាននរណាដេញ ហើយបើចូលមកវិញក៏គ្មាននរណាឃាត់ដែរ។
សម្តេច ហ៊ុន សែន ក៏បានបន្តថាកាលពីល្ងាចមិញ(១០មិថុនា) លោក សម រង្ស៊ី បានឡើងយន្តហោះចេញពីសឹង្ហបូរីទៅកាន់ប្រទេសម៉ាឡេស៊ី។ តែពេលទៅដល់ព្រលានយន្តហោះ ម៉ាឡេស៊ីគេមិនឲ្យចេញ ដោយសារតែលោក សមរង្ស៊ីចង់ទៅជួបជាមួយបក្សប្រឆាំងម៉ាឡេស៊ី។ ដូច្នេះគេមិនអនុញ្ញាតឲ្យចូល។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន ក៏បានផ្តាំទៅលោក សមរង្ស៊ីដែលសម្តេច ហៅថា ជាទណ្ឌិត ដោយថា ការរារាំងវត្តមានរបស់លោក សមរង្ស៊ីនៅប្រទេសថៃ ដោយថា សម្តេច ហ៊ុន សែនជាអ្នកគាបសង្កត់លើរដ្ឋាភិបាលថៃនោះ គឺប្រហែលជាទណ្ឌិតនោះឲ្យតម្លៃខ្លាំងពេកមកដល់សម្តេច។ រដ្ឋាភិបាលថៃ ជារដ្ឋាភិបាលមួយដែលមានអធិបតេយ្យភាព ដូច្នេះមិនអាចមានប្រទេសណាមួយទៅគាបសង្កត់បានទេ៕ដោយ៖ ស្រីផល
ប្រភពពី៖ ABC+