យុវជន​មួយក្រុម​ត្រូវ​កងសន្តិសុខ​យាម​ក្លឹបកម្សាន្ត​វាយដំ​យ៉ាង​ទ្រម​ខ្លួន​

រាជធានី​ភ្នំពេញ ៖ យុវជន​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ ៥-៦ នាក់​ត្រូវបាន​ក្រុម​កងសន្តិសុខ​ដែល​យាម​នៅក្នុង​ក្លឹប​កម្សាន្ត​យីហោ ស្ពាយ​​ឌឺ​ឌី​ស្កូ​ក្លឹប (Spider Disco Club) ដែលមាន​ទី​តាំ​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ព្រែក​ថ្លឹងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ធ្វើការ​ព្រួត​វាយយ៉ាង​ដំ​ណំ កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៣​។​បើតាម​ការរៀបរាប់រ​បស់​ក្រុមយុវជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ចូលទៅ​រាំ​កម្សាន្តនៅ​ក្នុង​ក្លឹប​​ខាង​លើ លុះដល់​ពេល​រាំ​បាន​បន្តិច​ពួកខ្លួន​ក៏បាន​ជាន់​ជើង​ភ្ញៀវ​ដែល​ក្នុងនោះ ហើយក៏​បាន​ជជែក​គ្នា​បន្តិច ភ្លាមនោះ​ស្រាប់តែ​ក្រុម​កង​សន្តិ​សុខ​នៅ​ទីនោះ​ធ្វើការ​ព្រួត​គ្នា​វាយ​មកលើ​ពួកគេ​ដោយ​មិនបាន​សួរនាំ​រក​​ហេតុផល​អ្វី​ឡើយ ហើយ​ថែមទាំង​បាន​ចាប់ខ្លួន​មិត្តភក្តិ​គេ​ម្នាក់ទៀត​ឃុំ​នៅក្នុង​ក្លឹប​នោះ​ទៀតផង​។​
ប៉ុន្តែ​ខាង​ក្រុម​សន្តិសុខបាន​និយាយ​បដិសេធថា  មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​ក្រុមយុវជន​ខាងលើ​បាន​ចូលមក​កម្សាន្ត​នៅទីនេះ ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​របស់​ពួកគេ​ស្រវឹង​ជោក​ជាំ ទើប​ពួកគាត់​មិន​អនុញ្ញាតឱ្យ​ក្រុម​នេះ​ចូលទៅ​រាំ​ទេ ដោយ​ប្រាប់​ថា​​មាន​ភ្ញៀវ​ពេញ​អស់​ហើយដោយ​ឲ្យ​រង់ចាំ​បន្តិចទៀត តែ​ក្រុម​នោះ​មិន​ព្រមស្ដាប់​ទេ បាន​ចូលទៅ​រាំ​ជាន់ជើងគ្នា​បង្ក​ជា​ជម្លោះ ទើប​ពួកគេ​ចូលទៅ​អន្តរាគមន៍​។​
គួរបញ្ជាក់​ដែលថា ក្នុង​ហេតុការណ៍​នេះ​ពួកក្រុម​សន្តិសុខ​យាម​ក្លឹប​កម្សាន្ត​នោះបាន​ស្រែក​គំរាម អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​យក​រូបភាព ហើយ​ថែមទាំង​ចង់​ដកហូត​ម៉ាស៊ីនថតរូប​របស់​អ្នកសារព័ត៌មាន​ទៀតផង ប៉ុន្តែ​ដោយ​ឃើញ​មាន​សមត្ថកិច្ច និង​អ្នក​សារ​ព័ត៌​មាន​​ច្រើន​ពួកគេ​ក៏បាន​រត់​ចូលទៅក្នុង​វិញ​អស់​ទៅ​៕

ប្រភពពី៖ វត្តភ្នំ

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved