អាចម៍ផ្កាយចម្លែកដូចមាសស្រោបត្បូង
អាចម៍ផ្កាយហ្វូកាងដ៏ភ្លឺចែងចាំងរកឃើញនៅប្រទេសចិន។
ក្រុងប៉េកាំង : អាចម៍ផ្កាយហ្វូកាងដែលបានឃើញដូចនៅក្នុង រូបភាពនេះត្រូវបានគេជឿថាវាមានអាយុកាលដ៏យូរលង់ណាស់មកហើយគឺ ចំនួន៤,៥ពាន់លានឆ្នាំ ខណៈក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវានៅទីក្រុងហ្វូកាងប្រទេសចិន ក្នុងឆ្នាំ២០០០។
វាជាប្រភេទថ្មអាមច៍ផ្កាយដ៏ចម្លែកមានលក្ខណៈថ្លាពណ៌មាសបញ្ចេញ ពន្លឺចែងចាំងលាយឡំគ្នាដោយសារធាតុ Olivine និងថ្មគ្រីស្តាល់រួមផ្សំនឹងដែកនីកែលទើបគេមើលទៅរូបរាងដូចជា ផ្លិតសត្វឃ្មុំនោះ។
អាចម៍ផ្កាយហ្វូកាងត្រូវបានបុរសអ្នកដំណើរម្នាក់បានឃើញមុនគេ។ កាលនោះគាត់បានយកផ្ទាំងថ្មអាចម៍ផ្កាយធំៗនោះមកធ្វើកន្លែងសម្រាប់ សម្រាកញ៉ាំអាហារនាពេលថ្ងៃត្រង់របស់គាត់ជារឿយៗ ហើយលោកតែងតែមានចម្ងល់ផងដែរថាតើវាជាប្រភេទលោហៈឬថ្មអ្វី។ ក្រោយមកលោកក៏បានយកញញួរនិងដែកពន្លាកមកដាប់ថ្មទាំងនេះជាបន្ទះ ដុំៗផ្ញើទៅឯប្រទេសអាមេរិកដើម្បីពិនិត្យ និងពិសោធមើលថាវាពិតជាអាចម៍ផ្កាយមែនឬយ៉ាងណា?
តាមពិតថ្មអាចម៍ផ្កាយកំណើតនោះវាមានទម្ងន់សរុបលើសពីមួយពាន់ គីឡូក្រាមឯណោះ ហើយវាត្រូវបានគេជ្រៀកបំបែកជាបំណែកស្ដើងៗយកទៅដេញថ្លៃលក់ ពាសពេញពិភពលោកទៀតផង។
បើយោងតាមក្រុមហ៊ុនBonhamsបានឲ្យដឹងថា ផ្ទាំងថ្មអាចម៍ផ្កាយត្រូវបានគេគិតថា កកើតដំណាលគ្នានឹងកំណើតរបស់ព្រះអាទិត្យកាលពី៤,៥ពាន់លានឆ្នាំមុន ។ គេជឿថាថ្មពណ៌លឿងថ្លាដូចត្បូងសិលាស្រោបលោហៈមាសនេះ គឺជាស្នូលអាចម៍ផ្កាយធំមួយដែលធ្លាក់មកលើភពផែនដីយើងនេះ៕
ភ្នំពេញប៉ុស្តិ៍

0 comments:
Post a Comment