ដើរកាត់ចំការឪឡឹក ឃើញនាងនៅតែម្នាក់ឯងស្ទុះចូលទៅចាប់រំលោភទាំងកំរោល
ខេត្តតាកែវ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣ តាមពាក្យបណ្តឹងរបស់បងស្រីជនរងគ្រោះ ដែលបានប្តឹងចោទប្រកាន់យុវជនខាងលើ ថាបានរំលោភសេពសន្ថវៈប្អូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងខ្ទប់ចាំចម្ការ ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបុរី ខណៈពេលដែលជនរងគ្រោះនៅចាំចំការឪឡឹកតែម្នាក់ឯង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនល្មោភតណ្ហាខាងលើមានឈ្មោះ វណ្ណី ស៊ីណា អាយុ ២៧ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ហ.អ អាយុ ២៧ឆ្នាំ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនល្មើសដើម្បីយកមកធ្វើសួរចម្លើយ។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួររួចមក ជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។ ដោយរូបគេបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ខ្លួនបានឃើញជនរងគ្រោះនៅក្នុងចំការម្នាក់ឯង ស្រាប់តែកើតមានអារម្មណ៍ផ្លូវភេទ ក៏ស្ទុះចូលទៅចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច។
ប្រភពពី៖ cambodiapage.info

0 comments:
Post a Comment